ជំរឿនប្រជាជន 2025
រដ្ឋាភិបាលជប៉ុននឹងធ្វើជំរឿនប្រជាជនគិតត្រឹមថ្ងៃទី 1 ខែតុលា ឆ្នាំ 2025។
ជំរឿនប្រជាជនគឺជាការស្រង់ស្ថិតិដ៏សំខាន់បំផុតដែលធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង។
លទ្ធផលនៃជំរឿនប្រជាជនត្រូវបានប្រើប្រាស់ដើម្បីអនុវត្តគោលនយោបាយដូចជាការបង្កើតសហគមន៍ដែលជនបរទេសងាយស្រួលរស់នៅជាដើម។
អ្នកដែលចូលជាគោលដៅនៃជំរឿនប្រជាជន គឺអ្នកដែលកំពុងរស់នៅប្រទេសជប៉ុន 3 ខែឡើងទៅ ឬអ្នកដែលនឹងត្រូវរស់នៅប្រទេសជប៉ុន 3 ខែឡើងទៅ ដោយមិនគិតពីសញ្ជាតិឡើយ។ អ្នកដែលចូលជាគោលដៅ ត្រូវបានតម្រូវជាកាតព្វកិច្ចក្នុងការផ្ដល់ចម្លើយ ដូច្នេះសូមផ្ដល់ចម្លើយកុំខាន។
ខ្លឹមសារដែលត្រូវបានឆ្លើយ នឹងត្រូវបានប្រើសម្រាប់តែការបង្កើតស្ថិតិប៉ុណ្ណោះ ហើយនឹងមិនត្រូវបានប្រើក្នុងគោលបំណងផ្សេងដូចជាការគ្រប់គ្រងអន្តោប្រវេសន៍ឬការស៊ើបអង្កេតរបស់នគរបាលជាដើមឡើយ។
គួរបញ្ជាក់ថា បើអ្នកត្រូវនឹងលក្ខខណ្ឌដូចខាងក្រោម សូមទាក់ទងទៅមជ្ឈមណ្ឌលទំនាក់ទំនងជំរឿនប្រជាជន។
- ប្រសិនបើនៅផ្ទះអ្នក គ្មានទាំងអ្នកដែលកំពុងរស់នៅប្រទេសជប៉ុន 3 ខែឡើងទៅនិងទាំងអ្នកដែលនឹងត្រូវរស់នៅប្រទេសជប៉ុន 3 ខែឡើងទៅ
- ប្រសិនបើនៅផ្ទះអ្នក មានអ្នកដែលហិរញ្ញវត្ថុក្នុងការរស់នៅដាច់ដោយឡែកពីគ្នា កំពុងរស់នៅ
- ប្រសិនបើនៅក្នុងផ្ទះអ្នក មានបន្ទប់ដែលផ្នែកដែលរស់នៅគឺនៅដាច់ដោយឡែក ហើយនៅទីនោះមានអ្នកផ្សេងកំពុងរស់នៅ
របៀបផ្ដល់ចម្លើយជំរឿនប្រជាជន
ការផ្ដល់ចម្លើយតាមអ៊ីនធឺណិត
ពីថ្ងៃសៅរ៍ទី 20 ខែកញ្ញាដល់ថ្ងៃពុធទី 8 ខែតុលា
សូមផ្ដល់ចម្លើយការស្រង់ស្ថិតិនេះតាមអ៊ីនធឺណិត។ ពេលដែលឯកសារស្រង់ស្ថិតិត្រូវបានបញ្ជូនដល់គេហដ្ឋានអ្នក សូមចូលទៅវេបសាយផ្ដល់ចម្លើយ ហើយធ្វើតាមការណែនាំនៅលើអេក្រង់ដើម្បីផ្ដល់ចម្លើយ។
នៅពេលផ្ដល់ចម្លើយ សូមស្គែន "QR កូដសម្រាប់ចូលប្រព័ន្ធ" ដែលបោះពុម្ពនៅខាងស្ដាំខាងក្រោមនៃ "លិខិតសំណូមពរផ្ដល់ចម្លើយតាមអ៊ីនធឺណិត" នៅក្នុង "ស្រោមសំបុត្រដាក់ឯកសារស្រង់ស្ថិតិ" ដែលត្រូវបានចែកចាយដល់អ្នក។

- ស្រោមសំបុត្រដាក់ឯកសារស្រង់ស្ថិតិ
- លិខិតសំណូមពរផ្ដល់ចម្លើយតាមអ៊ីនធឺណិត
QR កូដសម្រាប់ចូលប្រព័ន្ធ
នៅពេលដែលអ្នកបានចូលទំព័រជំរឿនប្រជាជនតាមអនឡាញតាមរយៈ "QR កូដសម្រាប់ចូលប្រព័ន្ធ" សូមជ្រើសរើសភាសាដែលអ្នកចង់ប្រើដើម្បីផ្ដល់ចម្លើយនៅត្រង់ "Language" ដែលនៅខាងស្តាំខាងលើ។ ការផ្ដល់ចម្លើយតាមអ៊ីនធឺណិតគឺអាចប្រើភាសាដូចតទៅ។
ភាសាជប៉ុន,
អង់គ្លេស,
ចិន (អក្សរចិនសាមញ្ញ/អក្សរចិនបុរាណ),
កូរ៉េ,
វៀតណាម,
ព័រទុយហ្គាល់,
អេស្ប៉ាញ
ប្រសិនបើមិនអាចស្គែន QR កូដដោយប្រើកុំព្យូទ័រជាដើមបាន សូមចុច "ចាប់ផ្តើមផ្ដល់ចម្លើយ" ខាងក្រោម។ ក្នុងការចូលប្រព័ន្ធ គឺត្រូវការ "ID សម្រាប់ចូលប្រព័ន្ធ" និង "លេខសម្ងាត់សម្រាប់ចូលប្រើ" ដែលត្រូវបានបោះពុម្ពនៅលើ "លិខិតសំណូមពរផ្ដល់ចម្លើយតាមអ៊ីនធឺណិត"។
ចាប់ផ្តើមផ្ដល់ចម្លើយ (អង់គ្លេស)- ព័ត៌មានដែលអ្នកបានផ្តល់ ត្រូវបានការពារដោយវិធានការសុវត្ថិភាពដ៏តឹងរ៉ឹង ដូច្នេះគឺអាចទុកចិត្តបាននិងមានសុវត្ថិភាព។
- ក្រោយពេលផ្ដល់ចម្លើយ ប្រសិនបើមានការកែប្រែនៃខ្លឹមសារចម្លើយដូចជាសមាជិកគ្រួសារបានកើតឬរើទីលំនៅជាដើមមិនហួសថ្ងៃពុធ ទី 1 ខែតុលា សូមចូលប្រព័ន្ធម្តងទៀតហើយកែតម្រូវ។ ដើម្បីចូលប្រព័ន្ធម្ដងទៀត គឺត្រូវការ "ID សម្រាប់ចូលប្រព័ន្ធ" និង "ពាក្យសម្ងាត់" ដែលអ្នកបានកំណត់។
- គ្រួសារដែលបានផ្ដល់ចម្លើយតាមអ៊ីនធឺណិត គឺមិនចាំបាច់ដាក់សន្លឹកស្រង់ស្ថិតិជាក្រដាសឡើយ។ សូមកុំបំពេញសន្លឹកស្រង់ស្ថិតិជាក្រដាស ហើយបោះចោលដោយកុំប្រើក្នុងគោលបំណងផ្សេង
ការផ្ដល់ចម្លើយតាមសន្លឹកស្រង់ស្ថិតិ(ក្រដាស)
ពីថ្ងៃពុធទី 1 ខែតុលាដល់ថ្ងៃពុធទី 8 ខែតុលា
ចំពោះអ្នកដែលមិនអាចផ្ដល់ចម្លើយតាមអ៊ីនធឺណិតបាន សូមផ្ដល់ចម្លើយដោយប្រើសន្លឹកស្រង់ស្ថិតិជាក្រដាស។
ប្រសិនបើអ្នកផ្ដល់ចម្លើយដោយប្រើសន្លឹកស្រង់ស្ថិតិជាក្រដាស សូមបំពេញក្នុងសន្លឹកស្រង់ស្ថិតិដែលមានក្នុង "ស្រោមសំបុត្រដាក់ឯកសារស្រង់ស្ថិតិ" ដែលត្រូវបានចែកចាយជូនអ្នក ដោយមើលយោង "សំណៅបកប្រែសន្លឹកស្រង់ស្ថិតិ" និង "សំណៅបកប្រែនៃរបៀបបំពេញសន្លឹកស្រង់ស្ថិតិ"។
សន្លឹកស្រង់ស្ថិតិដែលបានបំពេញរួច សូមបត់ជាបីផ្នត់ដាក់ចូល "ស្រោមសំបុត្រសម្រាប់ដាក់ដោយផ្ញើតាមប្រៃសណីយ៍" ហើយដាក់ក្នុងប្រអប់ប្រៃសណីយ៍ដែលនៅជិតអ្នកបំផុតយ៉ាងយូរត្រឹមថ្ងៃពុធ ទី 8 ខែតុលា ដោយមិនចាំបាច់បិទតែមប្រិ៍។
- ប្រសិនបើពិបាកដាក់ដោយផ្ញើតាមប្រៃសណីយ៍ បុគ្គលិកស្រង់ស្ថិតិនឹងទៅប្រមូលសន្លឹកស្រង់ស្ថិតិ ហេតុនេះសូមទាក់ទងទៅមជ្ឈមណ្ឌលទំនាក់ទំនងជំរឿនប្រជាជនដូចខាងក្រោម។
- សន្លឹកស្រង់ស្ថិតិ 1 សន្លឹកអាចបំពេញរហូតដល់មនុស្ស 4 នាក់។ ប្រសិនបើត្រូវបំពេញដោយមនុស្ស 5 នាក់ឡើងទៅ យើងនឹងចែកជូនសន្លឹកស្រង់ស្ថិតិបន្ថែម ហេតុនេះសូមទាក់ទងទៅមជ្ឈមណ្ឌលទំនាក់ទំនងជំរឿនប្រជាជនដូចខាងក្រោម។

សូមផ្ដល់ចម្លើយយ៉ាងយូរត្រឹមថ្ងៃពុធ ទី 8 ខែតុលា
ប្រសិនបើមិនអាចបញ្ជាក់បានថាអ្នកបានផ្ដល់ចម្លើយមិនហួសថ្ងៃពុធ ទី 8 ខែតុលា បុគ្គលិកស្រង់ស្ថិតិនឹងចុះជួបដើម្បីក្រើនរំលឹកអ្នក។
បើអ្នកមានចំណុចដែលមិនយល់ដូចជាអំពីខ្លឹមសារបំពេញក្នុងជំរឿនប្រជាជនជាដើម សូមទាក់ទងទៅមជ្ឈមណ្ឌលទំនាក់ទំនងជំរឿនប្រជាជន។
មជ្ឈមណ្ឌលទំនាក់ទំនងជំរឿនប្រជាជន
សេវាខលណាវី :
0570-02-5901
សម្រាប់ទូរសព្ទ IP និងទូរសព្ទចល័តបង់ប្រាក់ជាមុន៖ :
03-6628-2258
រយៈពេលដំឡើង៖ រហូតដល់ថ្ងៃសុក្រ ទី7 ខែវិច្ឆិកា
ម៉ោងទទួល៖ 9:00 ព្រឹក ដល់ 9:00 យប់
- អូប៉េរ៉ាទ័រនឹងឆ្លើយតបជាភាសាជប៉ុន ប៉ុន្តែអាចនិយាយទូរសព្ទដោយបីភាគីដោយមានអ្នកបកប្រែបាន។
- សេវាកម្មគឺឥតគិតថ្លៃ ប៉ុន្តែអ្នកត្រូវចំណាយប្រាក់សម្រាប់ការហៅចេញទូរសព្ទ
"QR កូដ" គឺជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន DENSO WAVE